ក្រសួង ៖ ជនជាតិចិនដែលស្លាប់ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ គឺដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ មីនា ២០២១) ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅលើបុរសជនជាតិចិនដែលស្លាប់បានរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។

តាមសេចក្តីប្រកាសបន្តថា បុរសជនជាតិចិនរូបនេះកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ៣៣ឆ្នាំ៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម ៖

Related Articles

Back to top button
Close
Close