ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៣នាក់ថែមទៀតសុទ្ធសឹងជាករណីឆ្លងចូលសហគមន៍២០ កុម្ភៈ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ មីនា ២០២១) ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣នាក់ថែមទៀត សុទ្ធសឹងជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ»  ខណៈដែលមានអ្នកជំងឺចំនួន៥នាក់បានជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៨៩នាក់ និងអ្នកជំងឺចំនួន៤៤២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

 

Related Articles

Back to top button
Close
Close