នៅថ្ងៃអង្គារនេះ អាស៊ាននឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសស្ដីពីស្ថានភាពមីយ៉ាន់ម៉ា
សារព័ត៌មាន Cambodia News/
សិង្ហបុរី (២ មីនា ២០២១) ៖ យោងតាមប្រភពពីកាសែត Bangkok post បានអោយដឹងថា នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបាននិយាយថា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិភាក្សាស្ដីពីប្រទេសមីយ៉ាន់ម៉ាដោយអំពាវនាវឱ្យមានការដោះលែងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។
លោក Vivian Balakrishnan បានថ្លែងនៅក្នុងសភាកាលពីថ្ងៃច័ន្ទថា“ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសមួយនឹងត្រូវកោះប្រជុំតាមរយៈសន្និសីទវីដេអូនៅថ្ងៃនេះ និងជាកន្លែងដែលយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ាន់ម៉ា”។
ទន្ទឹមនោះ លោកក៏បានអំពាវនាវឱ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ាបញ្ឈប់ពីការប្រើប្រាស់កម្លាំងដ៍សាហាវនេះ”និងចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយស្ថានការណ៍នេះដើម្បីទប់ស្កាត់ការបង្ហូរឈាមអំពើហឹង្សានិងការស្លាប់បន្ថែមទៀត”។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចូលរួមកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយនយោបាយរយៈពេលវែងរួមទាំងផ្លូវមួយដើម្បីវិលត្រឡប់ទៅរកផ្លូវនៃការឈានទៅរកលទ្ធិប្រជាធិបតេយ្យ៕