ចិនសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ជំហានទ២ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១ មីនា ២០២១) ៖ ស្ថានទូតចិនប្រចាំនៅកកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ២០២១នេះថា រដ្ឋាភិបាល ចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទ២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជាទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩៕