សម្តេច​តេ​ជោ សម្រេច​លើក​ពេល​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ និង សម្ពោធ​ដាក់ឱ្យ​ដំណើរការ​សណ្ឋាគារ «​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ​»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៣ កុម្ភៈ ២០២១) ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ឲ្យ​មានការ​លើក​ពេល​ការរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ និងលើក​ពេល​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​សណ្ឋាគារ «​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)» ។​

នេះ​បើ​យោងតាមរយៈ​សារ​សំឡេងសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១។

ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ សន្និបាត​បូកសរុប​លទ្ធផល​ការ ងារឆ្នាំ​២០២០ និង ​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២១​របស់​ក្រសួងមហាផ្ទៃ​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ២៤ -២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដែល​ពិធី​បិទ​សន្និបាត​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួងមហាផ្ទៃ​នេះ​គ្រោង​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ​​ត្រូវបាន​ផ្អាក​វិញ​​។

ដោយឡែក​កម្មវិធី​សម្ភោ​ធ​សណ្ឋាគារ​«​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី​ភ្នំពេញ​»​ដែលជា​សណ្ឋាគារ​វិនិយោគ​រវាង​ខ្មែរ​និង​សហរដ្ឋអា មេរិក​នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ​ខាងមុខ​ដែល​សម្តេចតេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គ្រោង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ដំណើរការ​សណ្ឋាគារ​ក៏ត្រូវ​បាន​លើក​ពេល​ផងដែរ ។

នេះ​ដោយ​យោង​ទៅតាម​បញ្ជាក់​របស់តំ ណាង​សណ្ឋាគារ​ប្រាប់​សារព័ត៌​មាននៅ​ទី​២៣ កុម្ភៈ​នេះ​ការសម្រេច​ផ្អាក​កម្មវិធី​នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩ ៕

 

 

 

 

Related Articles

Back to top button
Close
Close