បាក់ផ្ទាំងដីជម្រាលភ្នំនៅឥណ្ឌា បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និង១៤០នាក់បាត់ខ្លួន
សារព័ត៌មាន Cambodia News/
ញូវដេលី (៨ កុម្ភៈ ២០២១) ៖ យោងតាមការចេញផ្សាយព័ត៌មានរបស់ CAN កាលព្រឹកថ្ងៃអាទិត្យបានឲ្យដឹងថា មនុស្សយ៉ាងយោចណាស់០៩នាក់ស្លាប់ និង១៤០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីគ្រោះធម្មជាតិបាក់ផ្ទាំងដីជម្រាលភ្នំ នៅតំបន់តាវ៉ាន នៃរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ប្រទេសឥណ្ឌា។
គ្រោះធម្មជាតិបាក់ផ្ទាំងជម្រាលភ្នំនេះបានបង្កឲ្យមានគ្រោះទឹកជំនន់ និងកម្ទេចកម្ទីជាច្រើនបានបាក់ចូលទៅក្នុងទំនប់ទឹកចំនួន២ ដោយបានធ្វើឲ្យខូចខាតផ្ទះរបស់ប្រជាជនជាច្រើនខ្នង។
លោក Vivek Pandey ដែលជាអ្នកនាំពាក្យប៉ូលិសព្រំដែនឥណ្ឌូ-ទីបេ បាននិយាយថា ស្ថានីយវារីអគ្គិសនី Rishiganga ត្រូវបានបំផ្លាញទាំងស្រុង ចំណែកឯស្ថានីយវារីអគ្គិសនី Dhauliganga ត្រូវបានរកការខូចខាត។
លោក Pandey បានសង្កត់ធ្ងន់ទៀតថា មានសាកសព ៣នាក់ ត្រូវបានរកឃើញនៅក្បែររូងក្រោមដី នៃស្ថានីយ៍វារីអគ្គីសនី Dhauliganga ជាទីដែលមនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់កំពុងជាប់គាំង។ លោកបន្តថា កម្មករចំនួន ១៤០នាក់ទៀត នៃស្ថានីយ៍វារីអគ្គីសទាំងពីរ បានបាត់ខ្លួន៕