ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនចំនួន៣២ ត្រូវ​បាន​ក្រសួងមហាផ្ទៃលុបឈ្មោះក្រោយប្រកាសក្ស័យធន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ មករា ២០២១) ៖ ​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបាន បាន​សម្រេចលុបឈ្មោះចេញពីបញ្ជី នៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់ សេវាសន្ដិសុខឯកជនចំនួន ៣២ក្រុមហ៊ុន ក្រោយពីប្រកាសក្ស័យធន និងពុំមានសកម្មភាព បម្រើសេវាកម្ម។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រសួងបានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនខាងផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣២ក្រុមហ៊ុន បានបង្កើតភ្នាក់ងារសន្ដិសុខឯកជនធ្វើសេវាកមុ្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវា ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន»៕

Related Articles

Back to top button
Close
Close