ឧប្បទ្ទវហេតុ​បាក់ស្រុតស្ពាន​អាកាសនៅ​ថៃបណ្តាល​ឲ្យ​ពលករ​ខ្មែរ​៧​នាក់​របួស

សារព័ត៌មាន​ Cambodia News/

​ថៃ (២៥ មករា ២០២១) ៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ពលករ​ខ្មែរ​ចំនួន​៧​នាក់​ក្នុងចំណោម​ជនរងគ្រោះ​សរុប​៩​នាក់ ដែល​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ឧប្បទ្ទវហេតុ​បាក់ស្រុត ស្ពាន​អាកាស ដែល​កំពុង​ស្ថាបនា​ក្នុង​តំបន់​ដែល​កំពុង​ស្ថាបនា​ស្ថិតក្នុង​ឃុំ​គោក​ស៊ូ​ង ស្រុក​មឿង ខេត្ត​ណា​ខន​រ៉ា​ត​សីមា ប្រទេស​ថៃ។

​ប្រភព​​ជាច្រើន​បាន​បញ្ជាក់ថា​ការបាក់​ស្រុត​ស្ពាន​អាកាស​នេះ​គឺ​ស្រប​ពេលដែល​កម្មករ​កំ​ពុង​ចាក់​បេតុង​នៅ​ខាង​លើ​ពុម្ព​ស្ពាន ដែល​បណ្តាល​ឲ្យ​សង្កត់ និង​ប៉ះ​ពាល់​ដល់​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​សរុប​ចំនួន​៩​នាក់ ក្នុងនោះ​មានកម្ម​ករ​ខ្មែរ​៧​នាក់ កម្មករ​ភូមា​១​នាក់ និង​កម្មករ​ថៃ​១​នាក់​ដោយបាន​បញ្ជូនទៅ​​កាន់​មន្ទីរ​​​​ពេទ្យ​មហា​រ៉ា​ត​ណា​ខន​រ៉ា​ត​សីមា ដើម្បី​សង្គ្រោះ​ដោយ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​ម្នា​ក់ឡើ​យ​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថៃ បាន​មានប្រសាសន៍ថា អ្នកម៉ៅការ និង​គ្រប់គ្រង​ការងារ​នេះ ត្រូវ​យកចិត្តទុកដាក់​អោយបាន​ល្អប្រសើរ​លើ​ការទទួលខុសត្រូវ​ព្យាបាល និង​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​រងរ​បួស​ពិសេស គឺ​កម្មករ​ដែល​មកពី​ប្រទេស​កម្ពុជា និង​ភូមា​៕

 

​​

Related Articles

Back to top button
Close
Close