លោកផ្កាយមួយខឹងបាត់ស្បែកជេីងមួយគួរដកកាំភ្លើងវាយសន្ដិសុខបែកក្បាលដួលសន្លប់
សារព័ត៌មាន Cambodia News
ខេត្តកណ្ដាល (៤ មករា ២០២១) ៖ នៅវេលាម៉ោងជាង ១១,០០នាទី ថ្ងៃត្រង់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ មានករណី មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ ក្នុងថ្លុកឈាមគួរឲ្យអាណោចអធមក្រៃលែង ។
តាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យដឹងដែរថា ជនបង្កក្នុងហេតុការណ៍ខាងលើគឺជាម្ចាស់គ្លីនិកនេះតែម្ដង ហើយក៏ជាមន្ដ្រីយោធាពាក់ផ្កាយមួយផងដែរ បានដកកាំភ្លើង វាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម នៅខាងមុខគ្លីនិក សុខម៉េង នៅស្រុកអង្គស្នួលតែម្តង ។ ប៉ុន្តែក្រោយបង្កហេតុជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកទៅសួរនាំផងដែរ។
គេមិនទាន់បានដឹងអំពីមូលហេតុដែលនាំឲ្យកើតអំពើហិង្សានេះនៅឡើយទេ ខណដែលមន្ដ្រីនគរបាលកំពុងធ្វើការសួរនាំជនបង្ក និងជនរងគ្រោះនៅឡើយ ៕