កម្ពុជានឹងបន្ដមានភ្លៀងធ្លាក់ ១ សប្ដាហ៍ទៀត នៅតំបន់៤

សារព័ត៌មាន Cambodia News/

ភ្នំពេញ ០៤ វិច្ឆិកា ២០២០) ៖ យោងការសង្កេតតាមដានស្ថានភាព អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ឃើញ​ថា ជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន បានរំកិលចុះ និងលាតសន្ធឹងខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀត​ណាម​។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននឹងកំពុងធ្វើដំណើរ ឆ្ពោះមកទិសខាង​លិច។​​​​​​​​​​​​​​​​​​​​​​​​​

តាមការព្យាករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់ភាគកណ្ដាប្រទេសវៀតណាមនៅថ្ងៃទី០៥-០៦ ខែវិច្ឆិកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

យ៉ាងណាបើតាមការបញ្ជាក់របស់ក្រសួង ​​​​​​​​​​​​​​​​​​​​​​​ព្យុះនេះពុំបានជះឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ ប៉ុន្ដែស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល, បណ្ដាខេត្ដជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន, តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយចាប់ពីថ្ងៃទី០៤-១០​​​​​​​​​​​​​​​​​​​​ ខែវិច្ឆិកា ឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​ក៏ប៉ុន្ដែលើកលែងនៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា អ​​​​​​​​​​​​​​​​​​​​​​​​ាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕

 

Related Articles

Back to top button
Close
Close