ចំនួន​ប្រាក់បៀវត្សប្រចាំខែ ដែល​ត្រូវជាប់ពន្ធ​!

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ វិច្ចិកា ២០២០) ៖ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។

រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។

សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ

ភាគបៀវត្សប្រចាំខែត្រូវជាប់ពន្ធ

  • ពី០ ៛ ដល់ ១៣០០.០០០ ៛ ពុំមានការបង់ពន្ធជូនរដ្ឋឡើយ
  • ពី ១៣០០. ០០១ ៛ ដល់ ២.០០០.០០០ ៛ ពន្ធ ៥%
  • ពី ២.០០០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ពន្ធ ១០%
  • ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ពន្ធ ១៥%
  • លើសពី១២.៥០០.០០០ ៛ ពន្ធ ២០%

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related Articles

Back to top button
Close
Close