សម្តេចតេជោ នឹងផ្តល់រង្វាន់ពិសេសដល់អ្នកដែលសរសេរលិខិតអរគុណកងទ័ពដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ តុលា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះមានករណីប្រជាពលរដ្ឋ បានដាក់លិខិតបង្កប់នៅក្នុងបាយកញ្ចប់ដោយថ្លែងអំណរគុណដល់កងទ័ព ដែលបានចូលរួមប្រតិប្តតិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ លិខិតនេះជារបស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ស្ថិតក្នុងស្រុកថ្មពួក ។ ​

ក្នុងសំបុត្រនោះបានសរសេរថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។

ការជួយសង្គ្រោះពេលមានអាសន្នជាតម្រូវដ៏សំខាន់បំផុតសម្រាប់អ្នករងគ្រោះ។ សំណេរក្នុងសំបុត្រខ្លីតែពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់កម្លាំងសង្គ្រោះទាំងអស់។ ជាការបង្ហាញឱ្យឃើញនូវការដឹងគុណ និងអរគុណចំពោះទឹកចិត្តកម្លាំងសង្គ្រោះដែលមិនអាចកាត់ថ្លៃបាន៕

Related Articles

Back to top button
Close
Close