សម្តេច​តេ​ជោ​ ​៖ ​វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម​គឺ​នៅតែ​ជា​វិស័យ​ចម្បង​​សម្រាប់​សេដ្ឋកិច្ចជាតិ​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៩ តុលា ២០២០) ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើកឡើងថា​ ៖​ កម្ពុជា​កំពុង​ពង្រឹង​វិស័យ​កសិកម្ម​-​ក​សិ​ឧស្សា ហក​ម្ម ក្នុងពេល​វិបត្តិ​កូ​វីដ​-១៩​នៅក្នុង​ពេលដែល​វិបត្តិ Covid-19កំពុង​ឆ្លង​រាតត្បាត​ពិភពលោក​គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​មួយចំនួន​រង​ផលប៉ះពាល់​ ក៏ប៉ុន្តែ​ចំពោះ​វិស័យ​កសិកម្ម​- កសិ ឧស្សាហកម្ម​គឺ​នៅតែ​ជា​វិស័យ​ដ៏​សំខាន់​ចម្បង​បំផុត​ក្នុង​ការពង្រឹង​សេដ្ឋកិច្ចជាតិ​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា​៖ «​ពិតណាស់​គឺ​យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩(covid-19) ឲ្យ​ទៅជា​ឱកាស​នៃ​ការវិនិយោគ​ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​ក​សិឧស្សាហ កម្ម​បន្ថែមទៀត​ដើម្បី​គោលដៅ​អភិវឌ្ឍ​និង​ភាព​រីកចម្រើន​នាពេល​អនាគត​ខាងមុខ​របស់​ប្រទេស​កម្ពុជា​»៕

 

Related Articles

Back to top button
Close
Close