អ្នកស្លាប់ដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១៩ តុលានេះ​ មាន២៥នាក់ និងជម្លៀស​ជាង៣ម៉ឺននាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ តុលា ២០២០) ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជនស្លាប់ចំនួន២៥នាក់  ហើយ​ចំនួន​ប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជន ប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់។

យោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៩ តុលា នេះ បានបញ្ជាក់ថា មានរាជធានី-ខេត្ត ចំនួន១៩ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,បន្ទាយមានជ័យ ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តមមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង និងកំពង់ធំ៕

Related Articles

Back to top button
Close
Close