ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១នាក់ទៀតលើបុរសជនជាតិឥណ្ឌូណេស៊ី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៨ តុលា ២០២០) ៖ ​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅថ្ងៃនេះបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីមួយករណីបន្ថែមទៀតលើបុរសជនជាតិឥណ្ឌូណេស៊ី និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៥នាក់។

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៦ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេស សាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨១នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៥នាក់៕

 

Related Articles

Back to top button
Close
Close