ករណីសង្សយ័ ឆ្លងជំងឺឈីកនៅស្រុកល្វាឯមរយៈពេល២ថ្ងៃនេះកើនឡើងជាង៣០០នាក់ហើយ

សារព័ត៌មាន​ Cambodia News/

ខេត្តកណ្តាល (២៨ កញ្ញា ២០២០) ៖ យោងតាមទិន្នន័យចុងក្រោយមន្ទីរសុខាភិបាលខេត្តកណ្តាលគិតត្រឹមល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានរកឃើញករណីសង្ស័យជំងឺគ្រុនឈីក នៅស្រុកល្វាឯម សរុបជាង៣០០នាក់ ហើយបច្ចុប្បន្ននេះ កំពុងបានយកចិត្តទុកដាក់ខ្ពស់ ពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យ និងជួយទំនុកបំរុងយ៉ាងពេញទំហឹងពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។

ដោយឡែកចំពោះសុខភាពអ្នកស្រុកទាំងនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពង់ធ្វើតេស្តឈាមបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវសាធារណៈ ក្រសួងសុខាភិបាល រង់ចាំលទ្ធផលចុងក្រោយថា តើអ្នកភូមិទាំងនោះឆ្លងជំងឺគ្រុនឈីកពិតមែន ឬយ៉ាងណានោះ។

គួរបញ្ជាក់ថា ករណីអ្នកស្រុកល្វាឯម សង្ស័យថា ឆ្លងជំងឺឈីកគឺផ្ទុះឡើងនៅភូមិពាមស្តី ឃុំព្រែកឫស្សី ដែលជាមូលដ្ឋាន ឃុំដាច់ស្រយាល មានភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តព្រៃវែង។ ដោយសារមូលដ្ឋានឃុំនេះ បើនៅរដូវវស្សាទឹកជំនន់ជន់លិចជារៀងរាល់ឆ្នាំ ធ្វើឲ្យការធ្វើដំណើរជួបការលំបាក ហើយប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ដោយមធ្យោបាយទូក។ ប្រឈមបញ្ហានេះ ទើបអាជ្ញាធរមូលដ្ឋាន បានបញ្ជូនបងប្អូនមកស្នាក់បណ្តោះអាសន្ន នៅសាលាឆាន់ក្នុងវត្ត ដើម្បីងាយស្រួលឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលបានទាន់ពេលវេលា។

សូមជំរាបជូនផងដែរថា ខេត្តកណ្តាលមានករណីសង្ស័យឆ្លងជំងឺគ្រុនឈីកបានផ្ទុះឡើងចំនួន២ស្រុកហើយគឺ ស្រុកពញាឮ និងស្រុកល្វាឯម ប៉ុន្តែរហូតមកទល់ពេលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមគ្រូពេទ្យ គឺមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយសារជំងឺនេះនៅឡើយទេ។

គួររំលឹកថា រហូតមកទល់ពេលនេះ តាមទិន្ននយ័សរុបចុងក្រោយ របស់ក្រសួងសុខាភិបាល មានករណីសង្ស័យជំងឺគ្រុនឈីកនៅទូទាំងប្រទេសប្រមាណជិត៦ពាន់នាក់ហើយ៕ (ប្រភព ៖ មន្ទីរព័ត៌មានខេត្ត)

 

Related Articles

Back to top button
Close
Close