ចំនួនអ្នក​ឆ្លង​កូ​វីដ​១៩​នៅក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កើនឡើង​ដល់​៥.៥៤១​នាក់​

សារព័ត៌មាន​ Cambodia News/

មីយ៉ាន់ម៉ា (២១ កញ្ញា ២០២០) ៖ យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​ បានអោយ​ដឹង​ថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់​ចំនួន១១នាក់​បន្ថែមទៀត​ដោយសារ​ជំងឺ​កូ​វីដ​១៩ កាលពី​យប់​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេសអាស៊ានមួយនេះ​កើន​ដល់​៩២ នាក់​។

​អាជ្ញាធរ​បាន​និយាយ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​២៧៨​ករណី​ទៀត​ដែល​ត្រូវបាន​បញ្ជាក់​បន្ថែមទៀត​នៅក្នុង​ប្រទេស​កាលពី​យប់​ថ្ងៃអាទិត្យ​ដែលនាំឱ្យ​មាន​ចំនួន​សរុប​កើន​ឡើងដល់៥.៥៤១ នាក់​។​

​ដោយសារតែ​ករណី​ឆ្លង​រាលដាល​ក្នុងស្រុក​កើនឡើង​ថ្មីៗ​នេះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ​បានដាក់​បទបញ្ជា​អោយ​ពលរដ្ឋ​ស្នាក់នៅ​ក្នុងផ្ទះ​នៅតាម​បណ្តា​ទីក្រុង​នានា​ក្នុង​តំបន់ Yangon ដោយ​មិន​រាប់បញ្ចូល​ទីប្រជុំជន Cocokyun ដែល​នឹងមាន​សុព​ល​ភាព​ចាប់ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​តទៅ​៕

 

Related Articles

Back to top button
Close
Close