ភ្ញៀវទេសចរ ដែលជាប់នៅតាមកោះក្នុងខេត្តព្រះសីហនុ បានត្រលប់មកដល់គោកវិញ

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ (២១ កញ្ញា ២០២០) ៖ ទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាននៅព្រឹកថ្ងៃអាទិត្យថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរដឹកជញ្ជូនត្រលប់មកដល់គោកវិញ។

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹករហូតដល់ម៉ោង១៥ និង៣០នាទីរសៀលថ្ងៃដដែល ក្រោម​ការ​ដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍របស់​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ

សូម​បញ្ជាក់ថា​ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​​សរុបមានចំនួន១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ១៥ឆ្នាំ មានចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់ ដែលបានអញ្ជើញទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ដោយរងឥទ្ធិពលពីព្យុះទី១១ឈ្មោះថា(នូល ) ។

ក្នុងកិច្ចអន្តារាគមន៍នេះ ដោយមានការចង្អុលបង្ហាញនិងដឹកនាំផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាឱ្យទូកល្បឿនលឿនចំនួន ១៨គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន ២៦ជើង ហើយក្នុងនោះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន៕ ដោយ៖ សហការី​

Related Articles

Back to top button
Close
Close