ទំហំពាណិជ្ជកម្មវៀតណាមនៅកម្ពុជាអាចកើនឡើងដល់៣កោដដុល្លារ
Cambodia News
ដោយ៖ សយ ដុល្លា
ក្នុងសន្និសិតកាសែតស្តីអំពីពិពរណ៍ទំនិញវៀតណាមមានគុណភាពខ្ពស់នៅកម្ពុជាដែលចាប់ផ្តើមពីថ្ងៃ ទី២៣ដល់២៧សីហាឆ្នាំ២០១២នេះនៅសណ្ឋាគារភ្នំពេញក្រុមមន្ត្រីនឹងពាណិជ្ជករវៀតណាមបាន ប្រកាសឲ្យដឹងថាទំហំពាណិជ្ជកម្ម វៀតណាមនៅកម្ពុជា អាចនឹងឈានឡើងដល់៣កោដលានដុល្លារ នាឆ្នាំ២០១២នេះ។
លោក វូ ធិន គឿង ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជាបានឲ្យដឹងថានា៧ខែដើមឆ្នាំ ២០១២នេះការដោះដូរ ទំនិញពីវៀតណាមមកកម្ពុជាមានប្រមាណជា១.៦កោដដុល្លារ រីឯពីកម្ពុជាទៅ វៀតណាមវិញមានប្រមាណជា៣០០លានដុលា្លរ។
បើតាមរបាយការណ៍ពាណិជ្ជកម្មកម្ពុជា វៀតណាមបានឲ្យដឹងថា កាកើនឡើងនេះដោយសារទំនិញវៀតណាមមានគុណភាព ខ្ពស់តាមស្តង់ដារអន្តរជាតិ។អ្នកប្រើប្រាស់ កម្ពុជាឃើញការផ្លាស់ប្តូរ ការអភិវឌ្ឍ យ៉ាងខ្លាំងក្លារបស់ទំនិញវៀតណាមបើប្រៀប ធៀបជាមួយទំនិញរបស់ប្រទេសដ៏ទៃទៀតដែលមាន លក់នៅកម្ពុជា។
លោក ស្រី វូ គិម ហាញ នាយិការសមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមមានគុណភាពខ្ពស់បានឲ្យដឹងថា ប្រជាជនកម្ពុជា ស្គាល់នឹងមានការគាំទ្រកាន់តែច្រើនឡើងទៅលើផលិតផលទំនិញវៀតណាមពីមួយ ថ្ងៃទៅមួយថ្ងៃ។ លោកស្រីបានបន្តទៀតថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនឹងក្រសួងពាណិជ្ជកម្មកម្ពុជា ជានិច្ចកាល តែងតែយកចិត្តទុកដាក់គាំទ្រ និងជំរុញពាណិជ្ជកម្មនេះ។
របាយការណ៍ពាណិជ្ជកម្មរវាងវៀតណាមកម្ពុជាបានឲ្យដឹងផងថា បច្ចុប្បន្នមានក្រុមហ៊ុនវៀតណាមប្រមាណជាង៦០កំពុងប្រតិ បត្តិការនៅប្រទេសកម្ពុជា ហើយ វៀតណាមមានចំនាត់ថ្នាក់ទី៦ជាដៃគូរវិនិយោគនៅកម្ពុជា៕