ដើម្បីចូលរួមថែរក្សាបរិស្ថាន យុវជនផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើប្រើជំនួសផ្លាស្ទិក

សារព័ត៌មាន​​ Cambodia News/

ឧត្តរមានជ័យ (១៤ សីហា ២០២០) ៖ ​ដើម្បីចូលរួមថែរក្សាបរិស្ថាន និង​ការ​កាត់​បន្ថយផលវិបាកដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិកយុវជនមួយក្រុម នៃវិទ្យាល័យតេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ។

គម្រោងមានឈ្មោះថា”ដើម្បីសហគមន៍ខ្ញុំ” បានលើកចេញជាពាក្យស្លោក«ចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនាំគ្នាងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ លោក អោក គិមសួរ បានឱ្យដឹងថា គម្រោងធ្វើចាន ដែលផលិតចេញពីស្លឹកឈើ ប្រភទឈើខ្លុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ ក្រុមយុវជនកំពុងរៀបចំសាកល្បងនិងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃនិងពីគុណភាពរក្សាទុកផងដែរ៕

 

Related Articles

Back to top button
Close
Close