រុស្ស៊ី​ក្លាយជា​ប្រទេស​ទី​១ ដែល​អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩

​ សារព័ត៌មាន​ Cambodia News/

រុស្ស៊ី​ (១២ សីហា ២០២០) ៖ រុស្ស៊ី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​លោក​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​មួយ បន្ទាប់​ពី​​ការសាកល្បង​លើ​មនុស្ស​មិន​ដល់​២​ខែ​ផង ។​

​ការអនុម័ត​ឲ្យប្រើ​ជា​ផ្លូវការ​នេះ​បើកផ្លូវ​សម្រាប់​ផលិត​និង​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​លើ​ពលរដ្ឋ​រុស្ស៊ី ទោះ​ជា​ថ្នាំ​នេះ​កំពុង​នៅក្នុង​ដំណាក់កាល​សាកល្បង​ចុងក្រោយ​ដើម្បី​ឲ្យ​ដឹង​អំពី​សុវត្ថិភាព​និង​​ប្រសិទ្ធភាព​របស់​វាក្តី​។​

​ល្បឿន​ដែល​រុស្ស៊ី​បញ្ចេញ​វ៉ាក់សាំង​របស់ខ្លួន រំលេច​អំពី​ការតាំង​ចិត្ត​របស់​ប្រទេស​នេះ​ដើម្បី​ឈ្នះ​ការប្រឡងប្រណាំង​របស់​ពិភពលោក​សម្រាប់​វ៉ាក់សាំង​ទប់ទល់​នឹង​ជំងឺឆ្លង​សកល តែ​វា​ក៏បង្ក​ការព្រួយបារម្ភ​ថា​ ប្រទេស​នេះ​ដាក់​មោទនភាព​ជាតិ​នៅ​ពីមុខ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​និង​សុវត្ថិភាព​មនុស្ស​។​

​និយាយ​នៅ​ជំនួប​រដ្ឋាភិបាល​មួយ លោកពូ​ទីន បាន​និយាយថា វ៉ាក់សាំង​ផលិតឡើង​ដោយ​វិទ្យាស្ថាន​Gamaleya Institute​របស់​ក្រុង​មូ​ស្គូ មាន​សុវត្ថិភាព និង​ថា​វា​ថែមទាំង​ចាក់​សាកល្បង​លើ​កូនស្រី​​ម្នាក់​របស់លោក​ថែម​ទៀត​។​

​លោក​បាន​និយាយ​អួតថា «​ខ្ញុំ​ដឹង​ថា​វា​មាន​ប្រសិទ្ធភាព​ណាស់ វា​បង្កើត​ភាពស៊ាំ​រឹងមាំ និង​ខ្ញុំ​សូម​និយាយ​ម្តងទៀត​ថា វ៉ាក់សាំង​នេះ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សព្វគ្រប់​អស់ហើយ​។​រំពឹង​ថា​ប្រទេស​រុស្ស៊ី​នឹង​​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នឹង​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​ឆាប់ៗ​»​៕

Related Articles

Back to top button
Close
Close