ថ្ងៃនេះកម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ៧នាក់ថែមទៀត ខណៈអ្នកជំងឺ៧នាក់ជាសះស្បើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ កក្កដា ២០២០) ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន៧នាក់ថែមទៀត និងមានករណីជាសះស្បើយចំនួន៧នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គការសហប្រជាជាតិចំនួន០៤នាក់ និងក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់៕

Related Articles

Back to top button
Close
Close