ចាប់ពីថ្ងៃទី២២ ដល់២៨ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំខ្យល់កន្ត្រាក់ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ កក្កដា ២០២០) ៖ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ហើយអាចមាន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ជ្រលងសម្ពាសធទាប និងខ្យល់មូលសុងនិរតី អូសបន្លាយ និងមានឥទ្ធិពលមធ្យមកលើកម្ពុជា។

ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចនឹងកើតមាន ជាយថាហេតុផងដែរ៕

Related Articles

Back to top button
Close
Close