សម្ដេចតេជោ ប្រកាសជំរះបញ្ហាទាក់ទិនរឿងដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣ កក្កដា ២០២០) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំរះបញ្ហាទាក់ទិនរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងធ្វើការវះកាត់មន្រ្តីពុករលួយ ដែលពាក់ព័ន្ធ។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដកស្រង់មុនពេលចាប់ផ្តើមសម័យប្រជុំ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣ កក្កដា ២០២០ថា”រឿងដីធ្លីត្រូវតែជំរះគ្នាម្តង ។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ”។
គួរបញ្ជាក់ថា ទាក់ទិនបញ្ហា ទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង អង្គភាពប្រឆាំង អំពើពុករលួយបាននាំខ្លួន ឧកញ៉ា ម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់ យកទៅសួរនាំផងដែរ កាលពីពេលថ្មីៗនេះ៕