កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃ២៤-៣០ មិថុនា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃ២៤ដល់៣០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយលាយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃ២៣ មិថុនា បានឲ្យដឹងថា តាមរយៈ នៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតគឺខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។

ក្រសួងបន្តថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ ។ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម នឹងភាគខាងកើតជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ច្រើន។

ចំណែកបណ្តាខេត្តនៅតំបន់ផ្នែកជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្យោយទៅមធ្យម។ ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរផងដែរ។

ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុង ប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយថាហេតុ៕

Related Articles

Back to top button
Close
Close