កម្ពុជា-ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយជាង៧លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជានឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ វេលាម៉ោង៩ និង៣០នាទីនា នៅទីស្តីការក្រសួងការបរទេស និងសហប្របត្តិការអន្តរជាតិ។

ក្នុង​ក្របខណ្ឌនេះ គម្រោង​កម្ពុជា​ចំនួន ២០ ត្រូវបាន​គាំទ្រ និងផ្តល់មូលនិធិ ដែលមាន​ទឹកប្រាក់​ចំនួន ៧ ២២៥ ៤០០ ដុល្លារ​អាមេរិក ភាគច្រើន​គ្របដណ្តប់​ទៅលើសកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធឺណេត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការ​សម្បត្តិវប្បធម៌ជាដើម៕

Related Articles

Back to top button
Close
Close