បន្លែ​ ៦ ​មុខ​ពី​វៀតណាម ដែល​​រកឃើញ​កំណក​ថ្នាំពុល ត្រូវ​បាន​មន្ត្រី​ជំនាញ​ហាម​នាំចូល​

សារព័ត៌មាន​ Cambodia News/

កណ្ដាល (១៧ មិថុនា ២០២០) ៖ ក្រុមការងារ​គយ និង​រដ្ឋាករ​ចល័ត​ប្រចាំ​ច្រក​អន្តរជាតិ​ជ្រៃធំ បាន​សម្រេច​ហាមឃាត់​ការនាំ​ចូល​បន្លែ​ ៦ ​មុខ​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ សាខា​កាំកុងត្រូល​ខេត្ត​កណ្ដាល​បាន​រកឃើញ​កំណក​សារធាតុ​ថ្នាំពុល​កសិកម្ម​មាន​ផ្ទុក​នៅក្នុង​បន្លែ​ទាំងនោះ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នក​បរិភោគ​។

សេចក្ដី​សម្រេច​នេះ​បាន​ឲ្យ​ដឹងថា ក្នុង​បន្លែ​ទាំង​ ៦ ​មុខ​នោះ​រួមមាន ​ស្ពៃបូកគោ​ ផ្កា​ខាត់ណា ​ពោត​បារាំង ​ក្រូចឆ្មារ​តូច​ (​សម្រាប់​ធ្វើ​តែ​ជ្រក់​) ​ផ្លែ​ល្ពៅ​ និង​ផ្កា​គូឆាយ​ ក្រោយពី​រកឃើញ​មាន​សារធាតុពុល​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត សមត្ថកិច្ច​យើង​បាន​រឹបអូស​មក​បំផ្លាញ​ចោល៕

 

​​​​

Related Articles

Back to top button
Close
Close