បញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋនៅបុរីកីឡា

នៅ​ថ្ងៃ​ពុធ ទី​៤ ​មករា កម្លាំង​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​៧មករា​ បាន​អនុវត្ត​បញ្ចប់​ឱសានវាទ​ចុង​ក្រោយ និង​បិទ​ផ្លូវ​តវ៉ា​លើ​ករណី​ជម្លោះ​ដី​នៅ​តំបន់​​បុរី​កីឡា។

នៅ​ថ្ងៃ​ពុធ ម៉ោង ​១២ ​ថ្ងៃ​ត្រង់នេះអាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​​វត្ត​មាន​​នៅ​លើ​ដី​ ជម្លោះ​ក្នុង​តំបន់​នោះ​ទៀត​ឡើយ ។ ក្នុង​ចំ​ណោម​ប្រជាពលរដ្ឋ​ជិត ៣​ពាន់​គ្រួសារ មានប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​គ្រួសាត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ដី​មាន​ជម្លោះ​។

អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​បាន​និយាយថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ស្នាក់​នៅ​លើ​សួន​ច្បារ​នោះ​ជា​ ដាច់​ខាត។ ​ហេតុផល​ថា គឺដើម្បី​រក្សា​ការពារ​សុវត្ថិភាព​សាធារណៈ និង​សុវត្ថិភាព​របស់​ស្ថាន​ទូត​អាមេរិក​ផង​ដែរ៕

Related Articles

Back to top button
Close
Close