ក្រសួងសុខាភិបាលច្រានចោលករណីជនជាតិវៀតណាមមានជំងឺកូវីដ១៩ ចេញពីកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មិថុនា ២០២០) ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្តីថ្លែងការណ៍មួយ ច្រានចោលចំពោះករណីជនជាតិ វៀតណាមមានអាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលទទួលបាននៅព្រឹកនេះ។
ប្រតិកម្មរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីវេបសាយវៀតណាមឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) បានផ្សព្វផ្សាយថា មានជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពេលចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក (Thuong Phuon) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះកំពុងព្យាបាលនៅ មណ្ឌលសុខភាព ង្វានហុងងី (Huyen Hong Ngu Health Center)៕