រថយន្តក្រុង​សាធារណៈ​គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ នឹង​មាន​វិធានការ​​​ទប់ស្កាត់​ជំងឺ COVID-19

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សេវា​រថយន្តក្រុង សាធារណៈ​គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នាពេល​ឆាប់ៗ ខាងមុខនេះ បន្ទាប់ពី​ត្រូវ ផ្អាក​ដោយសារ​រឿង​ឆ្លង COVID-19 ។ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ដាក់​អ្នកដំណើរ​ត្រឹមតែ​២០​នាក់​ប៉ុណ្ណោះ ក្នុង​១​គ្រឿងៗ ។​

​លោក អ៊ា​ន សុ​ឃីម អភិបាល​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី ភ្នំពេញ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការបើក​ដំណើរការ​សេវា​រថយន្តក្រុង សាធារណៈ​ឡើងវិញ នេះ​ក៏​នឹងមាន​វិធានការ​ដើម្បី​អនុវត្ត​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 ផងដែរ ដោយ​មិន​ធ្វេសប្រហែស​នោះឡើយ​ដូចជា ការប្រើប្រាស់​ទឹក​អាល់កុល​សម្រាប់ អ្នកដំណើរ​, វាស់​កម្តៅ​, តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ពេល​ជិះ​រថយន្តក្រុង​, ការរក្សា​គម្លាត​រវាង​អ្នកជិះ និង​ការដាក់​ឲ្យ​មាន​ប្រដាប់​សម្រាប់​សម្លាប់​មេរោគ​នៅក្នុង​រថយន្តក្រុង​ជាដើម ។​

​លោក​បញ្ជាក់​បន្ថែមថា ការបើក​ដំណើរការ​ឡើងវិញ​នូវ​រថយន្តក្រុង​សាធារណៈ​នេះ​ខាង​ទី​ភ្នា​ក់ ងារ​សហប្រតិបត្តិការ​ជប៉ុន​ប្រចាំ​កម្ពុជា ( JICA ) ក៏​គ្រោង​ជួយឧបត្ថម្ភ​របាំងមុខ​សម្រាប់​អ្នកបើក បរ​,​រៀបចំ​របាំង​រវាង​អ្នកបើកបរ​និង​អ្នកជិះ​, ឧបករណ៍​វាស់​កម្តៅ​និង​ស្រោមដៃ​ផងដែរ ៕

 

Related Articles

Back to top button
Close
Close