សម្តេចតេជោ ៖ ពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា វិលត្រឡប់ចូលប្រទេសវិញ​មិនតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពឡើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ ឧសភា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចេញដំណោះស្រាយថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរមកប្រទេសកម្ពុជាវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការនេះនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាម Facebook យ៉ាងដូច្នេះថា នៅថ្ងៃទី២៧​ ឧសភា​ ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ​-១៩​ទេ។

ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវឲ្យចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់​រោគឆ្លង​ ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕

 

Related Articles

Back to top button
Close
Close