ដំណឹងពិសេស! រដ្ឋាភិបាលចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនីហើយ ដោយអនុវត្តចាប់ពីថ្ងៃទី…
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ ឧសភា ២០២០) ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងរ៉ែ និងថាមពល បានអោយដឹងថា កម្ពុជានឹងបញ្ចុះថ្លៃភ្លើង(អគ្គិសនី) ចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដែលនេះផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងអំឡុងពេលដែលកម្ពុជាកំពុងទប់ស្កាត់ជំងឺកូវីដ១៩។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានខ្លឹមសារ ដូចខាងក្រោម៖
១- ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្ដែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬ អ្នកផ្គត់ផ្គង់ឯកជន ក៏ដោយ។
សូមមើលខាងក្រោមបន្ថែម៖