​រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន ​ទាំងអស់ត្រូវបន្តអនុវត្ដវិធានការការពារជំងឺកូវីដ-១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ ឧសភា ២០២០) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ខណៈដែលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន។

រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយនៅតាម ភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះ ជាបណ្ដោះអាសន្ន៕

Related Articles

Back to top button
Close
Close