ចិនរកឃើញអ្នកឆ្លងកូវិដ១៩ថ្មី៤ករណីទៀត
សារព័ត៌មាន Cambodia News/
ចិន (១៥ ឧសភា ២០២០) ៖ គណៈកម្មការសុខាភិបាលជាតិចិន(NHC) បាននិយយានៅថ្ងៃនេះថា ចិនបានរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន៤ករណីបន្ថែមទៀតកាលពីម្សិលមិញ និងគ្មានអ្នកស្លាប់ឬករណីឆ្លងចូលថ្មីឡើយ។ នេះបើយោតាមប្រភពពី CGTN។
ចំនួនករណីឆ្លងថ្មីខាងលើ បានឲ្យចំនួនអ្នកឆ្លងសរុននៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៨២.៩៣៣នាក់ និងចំនួនអ្នកស្លាប់មាន ៤.៦៣៣ នាក់ ក្នុងនោះអ្នកជំងឺ៦១៩ នាក់កំពុងស្ថិតក្រោមតាមដានរបស់ក្រុមគ្រូពេទ្យជំនាញ។
នៅថ្ងៃដដែលនេះដែរអាជ្ញាធរសុខាភិបាលចិនបាននិយាយថាអ្នកជំងឺ ១៤ នាក់ត្រូវបានះអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ដែលនាំឱ្យចំនួនអ្នកជាសរុបកើនដល់៧៨.២០៩ នាក់៕