មីយ៉ាន់ម៉ារកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៣ករណីថែមទៀត សរុបកើនដល់១៤៩នាក់

សារព័ត៌មាន​ Cambodia News/

រ៉ង់ហ្គូន (២៩ មេសា ឆ្នាំ​២០២០) ៖ ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់១៤៩ករណីហើយ បន្ទាប់ពីការរកឃើញ ០៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង ០៣ករណីខាងលើ គឺត្រូវបានរាយការណ៍ចេញពីតំបន់ រ៉ង់ហ្គូន (Yangon) ហើយពួកគេសុទ្ធតែធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីដែលបានបញ្ជាក់មុនៗ។

បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី២៣ ខែមីនា មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន០៥នាក់ក្នុងចំណោមករណីឆ្លងសរុបទាំង ១៤៩ករណីខាងលើ ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៦នាក់ផងដែរ៕

 

Related Articles

Back to top button
Close
Close