នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៦ មេសា ឆ្នាំ២០២០) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយនៅវិមានសន្តិភាព ខណៈដែលសន្និសីទសារព័ត៌មានពិសេសនេះនឹងចាប់ផ្តើមពីម៉ោង៩,០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗ នៅក្នុងស្រុក ហើយនេះក៏ជាការជូនដំណឹងដល់សាធារណជនផងដែរ។
សន្និសីទសារព័ត៌មានពិសេសនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺ COVID-19 នៅកម្ពុជា៕