ឆាយ សុផល បរិច្ចាគបៀវត្សរ៍៧លានរៀលជូនរដ្ឋាភិបាលសម្រាប់ទប់ទល់ COVID-19

ឆាយ សុផល

លោក​ ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃសុក្រនេះ បានចូលរូមបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន.០០០.០០០ (មួយលាន) រៀល ក្នុងមួយខែ នៃប្រាក់បៀវត្សរ៍របស់លោក សម្រាប់រយៈពេល៧ខែ គិតចាប់ពីខែមេសា ឆ្នាំ២០២០ នេះទៅ។
លោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មានជើងចាស់ដែរនោះបាននិយាយថា “ដើម្បីរួមកម្លាំង រួមចិត្ត និងធនធានជាមួយរាជរដ្ឋាភិបាល ក្នុងកាល:ទេស:នេះ ខ្ញុំសូមចូលរួមចំណែក១លានរៀលក្នុង១ខែ នៃប្រាក់ខែរបស់ខ្ញុំជាអនុរដ្ឋលេខាធិការ ក្នុងរយ:ពេល៧ខែ”។
លោកបន្តថា “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ រួមគ្នាទទួលខុសត្រូវតាមតួនាទី នោះសុខដុមរមនានឹងកើតមានក្នុងសង្គមនៃយើង!”។

Related Articles

Back to top button
Close
Close