ភ័យខ្លាចកូរ៉ូណាបង្កកុបកម្ម និងរត់គេចចេញពីពន្ធនាគារថៃ
សារព័ត៌មាន Cambodia News/
ថៃ (៣០ មីនា ២០២០) ៖ អ្នកទោសរាប់សិបនាក់បានវាយបំបែកគ្រឿងសង្ហារិមនិងកញ្ចក់បង្អួចក្នុងអំឡុងផ្ទុះកុបកម្មមួយនៅពន្ធនាគារថៃមួយកាលកាលពីថ្ងៃអាទិត្យទី២៩មីនា ដែលបង្កឡើងដោយសារតែការភ័យខ្លាចការផ្ទុះជំងឺឆ្លងកូវីត១៩នៅក្នុងគុក។
ក្នុងអំឡុងពេលផ្ទុះអំពើហិង្សា អ្នកទោសខ្លះបានរត់គេចចេញពីពន្ធនាគារប៊ូរីរ៉ាម ដែលដាក់អ្នកទោសប្រមាណ២.០០០នាក់។មានតែ៧នាក់ទេ ដែលត្រូវបានចាប់ខ្លួនបានមកវិញភ្លាម។
លោកណារ៉ាត សាវេតាណា អគ្គនាយកនៃនាយកដ្ឋានកែប្រែអប់រំបាននិយាយថា«មានអ្នកទោសមួយក្រុមព្យាយាមរត់គេចចេញពីគុកនិងបង្កចលាចល…រួមមានវាយបំផ្លាញនិងដុតរបស់របរនៅក្នុងគុក»។
ក្រោយផ្ទុះអំពើហិង្សា អាជ្ញាធរបានបញ្ជូនបុគ្គលិកពេទ្យទៅពន្យល់អ្នកទោស ដែលទទួលព័ត៌មានចចាមអារ៉ាមអំពីការផ្ទុះជំងឺកូវីត១៩នៅក្នុងគុក ហើយសភាពការណ៍បានវិលមកធម្មតាវិញ៕