រាជរដ្ឋាភិបាលប្រកាសឲ្យបិទកាស៊ីណូនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ មេសា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មីនា ២០២០) ៖ ថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ៣០ ខែមីនា នៅរដ្ឋសភាជាតិ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យបិទកាស៊ីណូ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែមេសានេះតទៅ ។
សម្តេចបានលើកឡើងថាហេតុអីចាំដល់ថ្ងៃទី ១ ខែមេសាទើបបិទគឺដើម្បីទុកពេលឲ្យមានការដោះ ស្រាយ រវាងម្ចាស់កាស៊ីណូជាមួយ នឹងកម្មកររបស់ពួកគេ ។ពាកព័ន្អបញ្ហានេះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់ ។ អាចត្រូវ រួចពីកាតព្វកិច្ចបង់ចំណូលក្នុងរយៈពេលបិទ ។
សម្តេចក៏បានជូនដំណឹងទៅម្ចាស់កាស៊ីណូទាំងអស់ថា ការធ្វើអាជីវ កម្មនេះគ្រាន់តែជាការបិទបណ្ដោះ អាសន្នទេ ពេលវេលាណាមួយធូស្រាលនិងត្រឡប់មកធ្វើអាជីវកម្មវិញ៕