រាជរដ្ឋាភិបាលបញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវចេញទៅក្រៅប្រទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសនៅព្រឹកថ្ងៃនេះថា ការនាំចេញអង្ករស និងស្រូវត្រូវផ្អាក សម្រាប់ការនាំចេញទៅក្រៅប្រទេសទាំងអស់ចាប់ពីវេលាម៉ោង២៣ និង៥៩នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២០ តទៅ ដោយលើកលែងតែការនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា វិធានការនេះ គឺជាវិធានការមួយដើម្បីរក្សាស្បៀងនៅក្នុងស្រុក ខណៈដែលជំងឺកូវីដ១៩កំពុងរីករាលដាលនៅលើសាកលលោក និងក្នុងតំបន់៕