ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទើប​ចេញពី​ថៃ​រស់ នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៣ មីនា ២០២០) ៖ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ទើប​សម្រុក​ចេញពី​ប្រទេស​ថៃ នៅ​ថ្ងៃទី​២២ ខែមីនា​នេះ ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​រយៈពេល​១៤​ថ្ងៃ ព្រមទាំង​ទៅ​ជួប​គ្រូពេទ្យ ឬ​មន្ដ្រី​សុខាភិបាល​មូលដ្ឋាន​ជាបន្ទាន់ នៅពេលដែល​ដឹងខ្លួន​ថា មាន​អា​ការៈមិន​ស្រួល ដើម្បី​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​COVID-19 ។​

​ការអំពាវនាវ​នោះ​ធ្វើឡើង​ក្រោយពី​សង្កេតឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្រុក​នាំគ្នា ចាក​ចេញពី​ប្រទេស​ថៃ ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ក្រោយពី​រដ្ឋាភិបាល​ថៃ បានប្រកាស​បិទ​ច្រកព្រំដែន​ទាំងអស់ លើកលែងតែ​ការដោះដូរ​ទំនិញ ៕

Related Articles

Back to top button
Close
Close