ចិនអនុញ្ញាតិ ឲ្យដំណើរការវ៉ាក់សាំងការពារកូរ៉ូណា

សារព័ត៌មាន​ Cambodia News/

ចិន (១៩ មីនា ២០២០) ៖ នៅថ្ងៃពុធទី១៨ខែមិនានេះ បានឲ្យដឹងថា ប្រទេសចិន បានប្រកាសផ្តល់សិទ្ធ សម្រាប់ក្រុមអ្នកស្រាវជ្រាវ ដើម្បីចាប់ផ្តើមធ្វើការសាកល្បង បែបសុវត្ថិភាពសម្រាប់មនុស្ស ដោយវ៉ាក់សាំង ការពារមេរោគកូរ៉ូណា ដែលត្រូវបានគេចេញ ផ្សាយកាលពីប៉ុន្មាន ម៉ោងមុននោះហើយ។

គួរបញ្ជាក់ថា ការប្រកាសនេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលកូរ៉ូណាមកដល់ពេលនេះ បានសម្លាប់មនុស្សអស់ជាង ៧០០០នាក់ មកហើយនៅទូទាំងពិភពលោក ។ ក្រុមអ្នកស្រាវជ្រាវ ដែលមានប្រភពមកពីសាលាវិទ្យាសាស្ត្រ យោធារបស់ប្រទេសចិន គឺជាអ្នកដែលទទួលបានសិទ្ធ ក្នុងការអនុវត្តការប្រើប្រាស់វ៉ាក់សាំងនេះ ក្នុងតំណាក់ដំបូងដែលវានឹង ត្រូវធ្វើឡើងនៅក្នុងសប្តាហ៍ នេះតែម្តង។

ទោះបីជាយ៉ាងណាក្តី ដំណាក់កាលដំបូងនេះ គឺត្រឹមតែជាដំណាក់កាលតេស្តសាកល្បង ទៅលើមនុស្ស ដែលមានសុខភាពល្អ ប្រមាណជា១០៨នាក់ ដែលស្ម័គ្រចិត្ត ចូលរួមហើយយោងតាមមន្ត្រី ជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានជឿជាក់ថា វ៉ាក់សាំងនេះនឹងមិនអាចទទួល បានការសាកល្បងពេញលេញ និងដាក់បញ្ចូលទីផ្សារបានទេ រហូតទៅដល់ពាក់កណ្តាលឆ្នាំក្រោយ៕

Related Articles

Back to top button
Close
Close