អ៉ីតាលីមនុស្សស្លាប់៣៦៨នាក់ក្នុងមួយថ្ងៃ និងអ្នកឆ្លង COVID-19 កើនដល់២៤,៧៤៧ករណី
សារព័ត៌មាន Cambodia News/
អ៉ីតាលី (១៦ មីនា ២០២០) ៖ អាជ្ញាធរអ៉ីតាលីបានរាយការណ៍ឲ្យដឹងថា នៅរយៈពេលពេញមួយថ្ងៃអាទិត្យ ម្សិលមិញនេះអ្នកជំងឺ COVID-19 សរុប ៣៦៨នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,៨០៩នាក់ និងឆ្លងសរុប ២៤,៧៤៧នាក់ ខណៈអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា គ្រែអ្នកជំងឺ និងគ្រឿងបរិក្ខាពេទ្យសំខាន់ៗផ្សេងទៀត កំពុងប្រឈមមុខភាពខ្វះខាតធ្ងន់ធ្ងរ។
ប្រទេសអ៉ីតាលីមានប្រជាជានរស់នៅជាង ៦០លាននាក់ គឺកំពុងស្ថិតនៅក្នុងការបិទទ្វារនៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្សរហូតដល់ ១,២១៨នាក់ឯណោះបាត់បង់ជីវិតដោយសារតែ COVID-19 ដែលភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា៕