ក្រសួងសុខាភិបាលប្រកាសចាត់វិធានការក្ដៅលើអ្នកលក់ម៉ាស់ និងទឹកអាល់កុលឡើងថ្លៃ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៩ មីនា ២០២០) ៖  ក្នុងសន្និសិទកាសែតស្តីពីវីរុសCOVID-19 នាយប់ថ្ងៃទី៧ មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ​ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយប៉ូលិសសេដ្ឋកិច្ច ដើម្បីចាត់វិធានការលើអ្នកលក់ម៉ាស់ និងទឹកអាល់កុល ដែលឆ្លៀតឱកាសឡើងថ្លៃខុសពីធម្មតា ខណៈដែលកម្ពុជា កំពុងមានករណីឆ្លងវីរុសCOVID-19 លើបុរសជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ពេលវេលានេះ គឺត្រូវរួមគ្នាដោះស្រាយបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ហើយមិនមែនជាពេលដែលត្រូវឆ្លៀតឱកាសរកស៊ី ដើម្បីក្លាយជាអ្នកមាននោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយដូច្នេះថា៖«យើងមានតែធ្វើការងារជាមួយអាជីវករ(លក់ម៉ាស់) លើបញ្ហានេះ គឺយើងមានតែការណែនាំគាត់ ហើយបើគាត់មានការឡើងថ្លៃហួសអំពីលក្ខណៈជាក់ស្ដែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងអាចធ្វើយ៉ាងម៉េចពិភាក្សាជាមួយខាងប៉ូលិសសេដ្ឋកិច្ច ព្រោះគេនឹងមានវិធានការរបស់គេ ព្រោះគេខាងច្បាប់ ហើយខាងពេទ្យខ្ញុំគឺមានតែការណែនាំឱ្យធ្វើយ៉ាងម៉េចតម្លៃ(ម៉ាស់ និងទឹកអាល់កុល) នៅតម្លៃសមស្រប»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ម ប៊ុនហេង ក៏អំពាវនាវឱ្យឱសថការី ឱសថការីរង និងអាជីករទាំងអស់ លក់ម៉ាស់ និងទឹកអាល់កុលលាងសម្អាតដៃក្នុងតម្លៃសមរម្យ ដែលអាចផ្ដល់លទ្ធផលភាពសម្រាប់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ ដើម្បីបង្ការវីរុសកូរ៉ូណា និងជំងឺឆ្លងផ្សេងៗ​៕

Related Articles

Back to top button
Close
Close