អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៣ មីនា ២០២០) ៖ យោងតាម​សារាចរ​ស្ដីពី​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២២ ឆ្នាំ​២០២០នេះ​ របស់​រាជរដ្ឋាភិបាល​កម្ពុជាបាន​ឲ្យ​ដឹង​ថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។

ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

​សូមបញ្ជាក់ថា ​​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សម្រេច​ឱ្យ​រៀបចំ​ទិវា​វប្បធម៌​ជាតិ​៣​មីនា រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ ១៩៩៨ រហូតមក ហើយ​ឆ្នាំ​២០២០​នេះ​ប្រធានបទ​ដូច​ឆ្នាំ​២០១៩​ដែរ​គឺ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​៕

 

Related Articles

Back to top button
Close
Close