នឹងមានការកាត់ទឹកដីអរិយក្សត្រ និងល្វាឯមធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញនាពេលខាងមុខនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កុម្ភៈ ២០២០) ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី និងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហើបឲ្យដឹងថា នៅពេលខាងមុខនេះនឹងមានការកាត់ទឹកដីខេត្តកណ្តាលមួយចំនួនទៀតនៅត្រង់អរិយត្សក្រ និងល្វាឯមមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លែងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសារភ្នំពេញមានការរីកចម្រើន ដូច្នេះបានជា កាត់បញ្ជូលទៅក្នុងរាជធានីនៅភ្នំពេញ ហើយនៅពេលធ្វើស្ពានឆ្លងទៅអរិយក្សត្ររួចហើយ ក៏នឹងមានការកាត់ទឹកដីខាងល្វាឯមអរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញផងដែរ ។
ការបង្ហាញពីគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការកាត់ទឹកដីបញ្ចូលមករាជធានីភ្នំពេញ និងធ្វើស្ពានចំនួន២ថែមទៀតដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េធ្វើពីជ្រោយចង្វារទៅកាន់អរិយត្សក្រ និងស្ពានមួយទៀតធ្វើផ្លូវជាតិលេខ១ ឆ្លង់កាត់ត្រង់ក្តីតាកុយ ទៅកាន់ខាងល្វាឯម នេះ ត្រូវបានសម្តេចយតេជោ បានលើកឡើងថា នឹងធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃ ៕ ដោយ៖ ហេង នាង