ផ្លូវវិថីដ៏សំខាន់មួយនៅប្រទេសបង់ក្លា បានប្រសិទ្ធនាមជា វិថីនរោត្តមសីហនុ
សារព័ត៌មាន Cambodia News/
បង់ក្លាដែស (២៧ កុម្ភៈ ២០២០) ៖ ផ្លូវមួយដែលស្ថិតនៅតំបន់ការទូត Braidhara ក្នុងទីក្រុងដាក្កា ប្រទេសបង់ក្លាដែស ដែលមានឈ្មោះដើម “Park Road” ត្រូវបានសម្ភោធប្តូរឈ្មោះជាផ្លូវការទៅជា “King Norodom Sihanouk Road” កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ។
លើវិថីមួយនោះដែរបានរៀបចំយ៉ាងស្រស់ស្អាតនៅការដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រនរោត្តមសីហនុ ដែលទ្រង់បានយាងចូលទិវង្គតកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២។
បើតាមការបញ្ជាក់របស់គេហទំព័រ Dhakatribune បានប្រាប់ពីមូលហេតុដែលធ្វើការប្តូរឈ្មោះ ដោយសារចង់រំឭកដល់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយដែលព្រះបិតាឯករាជ្យជាតិរបស់បង់ក្លាដេស Sheikh Mujibur Rahman ត្រូវជាឪពុករបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន Sheikh Hasina ធ្លាប់ទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០០១ ហើយក៏ធ្លាប់មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ៕