សម្តេចតេជោ ៖ ករណីប្តីស័ក្តិ៣ ប្រពន្ធសក្កិ៤ កូនស័ក្តិ៥ វាគឺជាការអន្តរាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កុម្ភៈ ២០២០) ៖ ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតភូមិន្ទរដ្ឋបាលជិត៦០០នាក់កាលព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ឲ្យមានការប្រុងប្រយ័ត្នចំពោះ ករណីប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ព្រោះវាគ្រោះថ្នាក់បំផុតចំពោះករណីនេះ ហើយប្រទេសណាក៏មានដែរករណីដូចគ្នានេះ។
សម្តេចប្រមុខរាជរដ្ឋាភិបាលលើកឡើងទៀតថា ជួនកាលប្តីធ្វើការងារល្អសីលធម៌ល្អណាស់ តែវាទាស់ត្រង់ប្រពន្ធចេះតែលូកលាន់ធ្វើការងារជំនួសប្តីនាំឲ្យមានការរិះគន់ថ្នាំងថ្នាក់។ ចំណែកកូនវិញក្រអឺតក្រទម ធ្វើសកម្មភាពផ្តេសផ្តាសក្នុងសង្គមយកអំណាចរបស់ឪពុកទៅគំរាមកំហែងអ្នកដទៃជាដើម។ សម្តេចប្រាប់ថា ករណីបែបនេះវាគឺជាការអន្តរាយ៕