សមត្ថកិច្ច នាំ ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់សម្តេចតេជោ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កុម្ឧៈ ២០២០) ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ នេះ សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួននាង ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន អោយបញ្ឈប់ការ LIVE ស្ទើរចេញកេរ្តិ៍ភេទ។
ដោយមើលឃើញពីភាពអនាធិបតេយ្យនិងដើម្បីថែរក្សាប្រពៃណីដ៏ល្អផូរ ផង់របស់ស្ត្រីខ្មែរ , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ច បិទការ Live ទាំងឡាយណា ដែលជាការលក់ផលិតផលតាមអនឡាញ ហើយបញ្ចេញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។
ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរ្តិ៍ភេទ តាម Facebook ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លា នោះ បានបញ្ចេញមតិមួយចំនួន ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។
នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ប្រសាស៍សម្តេចហេីយ ចង់ខ្យល់ មេីរទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំសម្តេចអេីយសម្តេច ជួយសេង រ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីនម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួតងាប់លូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”៕