អាម៉េរិកកាន់ជំហរអព្យាក្រិតក្នុងជម្លោះប្រជុំកោះ Senkaku
អាម៉េរិកបានទទូចឲ្យជប៉ុន និងចិន ជៀសវាងពីការបង្ករឿងហេតុបណ្តាលឲ្យមានការឈ្លោះគ្នា ហើយមកចាប់យកការ ពិភាក្សា ដើម្បីដោះស្រាយជម្លោះប្រជុំកោះ Senkaku នៅសមុទ្រចិនខាងកើត។
អាជ្ញាធរជប៉ុន បាននិរទេសពលរដ្ឋចិន ១៤នាក់ បន្ទាប់ពីអ្នកទាំងនោះ ចូលកោះមួយក្នុងចំណោមកោះជាច្រើនដែល ជប៉ុនគ្រប់គ្រងកាលពីសប្តាហ៍ មុន ដោយគ្មានការអនុញ្ញាត។
ចិន និងតៃវ៉ាន់ អះអាងថា ប្រជុំកោះ Senkaku គឺជារបស់ខ្លួនរៀងៗខ្លួន។
អ្នក នាំពាក្យការបរទេស លោកស្រី Victoria Nuland មានប្រសាសន៍ថា អាម៉េរិក រក្សាជំហរអព្យាក្រិតក្នុងរឿងជម្លោះនេះ ប៉ុន្តែអាម៉េរិកគ្រាន់តែទទូចឲ្យប្រទេសទាំងពីរ ដោះស្រាយបញ្ហាតាមរយៈការពិគ្រោះពិភាក្សាមិនមែនតាមការបង្កហេតុ ដាក់គ្នាទៅវិញទៅមកទេ៕ (Radio Australia)